ខេត្តបាត់ដំបងឍ៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងនៅរសៀលថ្ងៃអាទិត្យ នេះ បានបន្តដឹកនាំសហការី បន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨៤គ្រួសារទៀត នៅស្រុកចំនួន២ គឺ
-ស្រុកគាស់ក្រឡ ចំនួន៤៤គ្រួសារ
-ស្រុកមោងឫស្សី ចំនួន ៤០គ្រួសារ ។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ខេត្តបាត់ដំបង រងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់កើតឡើងលើស្រុកចំនួន១១ ក្នុងឃុំចំនួន៣៥ឃុំ និងភូមិចំនួន៧៣ភូមិបណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន៥៣២ខ្នង(៥៣២រួសារ) រន្ទះបាញ់ងាប់គោ៣ក្បាល និងប៉ះពាល់សម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀត។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួ រ ត្រីខ១យួរ សំពត់ថង់១ និងមុង១ផងដែរ៕SRP
