លោកទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងអំពាវដល់ពលរដ្ឋ ទៅលេងអង្គរសង្ក្រាន្ត ឱ្យបានច្រេីនកុះករ ដោយមានកម្មវិធីកម្សាន្តជាច្រើន។
ការអំពាវនាវរបស់លោក ទៀ សីហា ធ្វើឡើង ក្នុងកាស
ដឹកនាំប្រតិភូខេត្តសៀមរាប ចូលរួមសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តសៀមរាប ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃពុធម្សិលមិញុំ
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នេះ អភិបាលខេត្ត រូបនេះ ក៏បានបញ្ហាអំពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេច បានគួរជាទីមោទកភាព ដោយក្នុងនោះលោក បានរំលេចនូវសមិទ្ធផលសំខាន់ៗ មានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ប្រព័ន្ធធារាស្ត្រ ព្រលានយន្តហោះសៀមរាប-អង្គរ ការងារទេចរណ៍ ការងារកសិកម្ម។ ល។
ថ្លែងបន្ថែមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជេីញចូលរួមទៅ កម្សាន្ដខេត្តសៀមរាប នាឱកាសខួប ១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលខាងមុខនេះឱ្យច្រេីនកុះករ៕SRP