អភិបាលខេត្តកំពង់ចាម បានស្នើឲ្យរួមគ្នាដោះស្រាយ ការវិវាទដីធ្លី ការគ្រប់គ្រងសំណង់ ការរៀបចំផែនទីរដ្ឋបាល ផែនទីប្រើប្រាស់ដីឃុំ សង្កាត់ ការសម្រេចលើប្លង់គោល ប្រើប្រាស់ដីក្រុងកំពង់ចាម និងសម្រេចលើផែនទីប្រើប្រាស់ដីខេត្តជាដើម។
ក្នុងកិច្ចប្រជុំដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តកំពង់ចាម នៅថ្ងៃពុធនេះ លោក អ៊ុន ចាន់ដាក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងថា ក្នុងឆ្នាំ២០២៣នេះ យើងទាំងអស់គ្នា ត្រូវរួមគ្នាសម្រេចឱ្យបាននូវផែនការ មួយចំនួន ដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានដាក់ចេញនោះគឺការផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
អភិបាលខេត្តំពង់ចាមរូបនេះ ក៏បានអះអាងថា ការគ្រប់គ្រងដី ការប្រើប្រាស់ ការបែងចែកដី និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការអាទិភាពមួយ ដែលអាជ្ញាធរខេត្ត យកចិត្តទុកដាក់បំផុត ព្រោះការងារដីធ្លី គឺជាការងារសំខាន់បំផុតដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ របស់រដ្ឋាភិបាលកម្ពុជា។
អភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវបន្តអនុវត្តនូវការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានសម្រេចមុនផែនការ ដែលបានកំណត់។ ដោយឡែកលោកអភិបាលស្រុក ត្រូវសហការណ៍ជាមួយលោកមេឃុំ ប្រធានវាល ដើម្បីជ្រើសរើស យកឃុំដែលមានលក្ខណៈងាយស្រួល និងមានទីផ្សាដីធ្លី មកអនុវត្តមុន ដើម្បីប្រមូលទិន្នន័យបានលឿន និងចេញប័ណ្ណ ឱ្យបានច្រើន ម្យ៉ាងទៀតបើតំបន់នោះមានទីផ្សាដីធ្លី យើងអាចប្រមូលពន្ធពីការលក់ទិញ សម្រាប់ចូលថវិកាជាតិ។
អភិបាលខេត្តកំពង់ចាម បានក្រេីនរំលឹកដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ មន្ទីរជំនាញ ឱ្យចូលរួមអនុវត្ត និងជំរុញការដោះស្រាយបញ្ហាវិវាទដីធ្លីនៅទូទាំងខេត្តឱ្យមានការថយចុះ។ ចំពោះទំនាស់ដែលនៅសេសសល់ទាំងប៉ុន្មាន នៅពេលបិទផ្សាយទិន្នន័យជាសាធារណះ សូមឱ្យគណៈកម្មការរដ្ឋបាលពន្លឿនការងារ ដោះស្រាយឱ្យបានឆាប់ ដើម្បីបូកសរុបរបាយការណ៍រដ្ឋបាល សម្រាប់ចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ។ ចំពោះការងារដោះស្រាយវិវាទនេះដែរ ត្រូវយកតាមរយៈយន្តការដោះស្រាយវិវាទដីធ្លី ដែលមានស្រាប់ ចុះធ្វើការស្រាវជ្រាវ និងដោះស្រាយតាមគោលនយោបាយឈ្នះ-ឈ្នះ សំដៅបង្កើនសុខដុមរម្យនីយកម្មក្នុងសង្គម ផងដែរ៕SRP