ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សប្បុរសជនមកពីខេត្ត Gyeonggi សាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះ ចំនួន៣គ្រឿង ជូនរដ្ឋបាលខេត្ត សម្រាប់ប្រេីប្រាស់ក្នុងគ្រាអាសន្ន។
គួរបញ្ជាក់ថា រថយន្តសង្គ្រោះ ចំនួន ៣គ្រឿង ដែលបានទទួលពីសប្បុរសជន មកពីសាធារណរដ្ឋកូរ៉េ រួមមាន រថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង សម្រាប់ជូនបន្តទៅឱ្យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ទៀត សម្រាប់ជូនបន្តទៅឱ្យមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដេីម្បីប្រេីប្រាស់ជាមធ្យោបាយដឹកបញ្ជូនអ្នកជម្ងឺ ទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីពេទ្យនានានៅរាជធានីភ្នំពេញ។
ក្នុងពិធីប្រគល់ និងទទួល រថយន្តសង្គ្រោះមកពីសាធារណរដ្ឋកូរ៉េ នៅសៀលថ្ងៃពុធ ម្ម្សិលមិញ អភិបាលខេត្ត ក៏បានសម្ដែងនូវការគោរព ជូនពរចំពោះទីស្នាក់ការ អគ្គីភ័យខេត្ត Gyeonggi មូលនិធិសុខុមាលភាពសង្គម Go&D០ និងលោក An Joong Hyun ព្រមទាំងសហការី ឱ្យជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP