ខេត្តកំពត៖សកម្មភាពឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារអន្តរជាតិព្រែកចាក នៅតែកើតឡើងយ៉ាងពេញបន្ទុកដដែល។ នេះបើតាមប្រភពព័ត៌មានពីមន្រ្តីនៅច្រកអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត។
ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រែកចាក បង់ពន្ធប្រមាណ៤០ ទៅ៥០ ភាគរយ។ ហូតមកដល់ពេលនេះឈ្មួញសម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកព្រែកចាកយ៉ាងរលូន។ សូម្បីតែទំនិញជាប្រភេទចំណីអាហារខូចគុណភាព និងមានលាយសារធាតុគីមីដូចជា បង្គា ក្ដាម និងមឹក ជាដើម។
ជុំវិញករណីនេះ សៀមរាប ប៉ុស្ដិ៍ មិនអាចទាក់ទងប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ដើម្បីបកស្រាយនៅឡើយ ដោយមិនមានលេខទូរស័ព្ទ៕SRP