លោកអនុសេនីយ៍ឯក ខឿន សុដា នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ២៣៨៣៤០ កងឯកភាព កងស្ថាបនាស្ពានលេខ៧១៥ បញ្ជាការដ្ឋានវិស្វកម្ម នៃអគ្គបញ្ជាការដ្ឋាន ទទួលបានការតែងតាំង«ជា វីរជន» ព្រោះតែបានធ្វើសកម្មភាពជួយសង្គ្រោះ ការបាក់រលំអគារ៦ជាន់ នៅខេត្តកែប មានភាពលេចធ្លោ និងសកម្មជាងគេបំផុត។ នេះបើយោងទៅតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល លេខ ១៩៧អនក្រ.តត ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែលប្រព័ន្ធព័ត៌មានបានផ្សព្វផ្សាយនៅថ្ងៃអង្គារនេះ។
សូមរំលឹកថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បីឆ្នាំមុន មានហេតុការណ៍បាក់រលំអគារមួយ កម្ពស់៦ជាន់ ស្ថិតនៅភូមិ-សង្កាត់-ក្រុង-ខេត្តកែប បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ៣៦នាក់ និងចំនួន ២៣នាក់ទៀតរងរបួស៕