ខេត្តសៀមរាប៖បុរសម្នាក់ដើរឆ្លងផ្លូវត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើងនៅនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅភូមិរកាកំបុតឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប លើផ្លូវជាតិ៦។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះរវាងរថយន្តធុនធំ នឹង អ្នកថ្មើរជើង ដោយរថយន្តធុនធំមួយគ្រឿងមិនស្គាល់ម៉ាកបើកបរ ទិសដៅពីលិចទៅកើតដល់ ផ្លូវបំបែកជា៤ បានបុកអ្នកថ្មើរជើងម្នាក់ ឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលអោយស្លាប់ ហើយបើកបរគេចទៅទិសខាងកើត។
សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ អាង តោ អាយុ៤២ឆ្នាំ រស់នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងនិងប្រគល់សាកសព ឲ្យទៅបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP