មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានចំនួនពីររូប ត្រូវបានតែងតាំង ជាទីប្រឹក្សាផ្ទាល់សម្តេចហ៊ុន សែន

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានចំនួនពីររូប ត្រូវបានតែងតាំង ជាទីប្រឹក្សាផ្ទាល់សម្តេចហ៊ុន សែន

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់របស់ក្រសួងព័ត៌មានចំនួនពីររូប ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។

មន្ត្រីជាន់ខ្ពស់ទាំងពីររូបនោះរួមមាន៖ លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងលោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ហិរញ្ញវត្ថុក្រសួងព័ត៌មាន។

នេះបើយោងតាមព្រះរាជក្រឹត្យ សៀមរាប ប៉ុស្ដិ៍ ទើបទទួលបាននៅមុននេះបន្តិច៕SRP