ខេត្តសៀមរាប៖ជនបរទេសម្នាក់ បានចងកសម្លា..ប់ខ្លួន នៅក្នុងបន្ទប់ទឹក នៃ វីឡា បាហ៊ូ ( Baahu Villa SiemReap ) បន្ទប់លេខ ១០៩ ស្ថិតនៅតាមក្នុងក្រុមទី១០ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅថ្ងៃសុក្រម្សិលមិញ។
មន្ត្រីខេត្តសៀមរាបបានថ្លែងប្រាប់ សៀមរាប ប៉ុស្តិ៍នៅថ្ងៃសៅរ៍នេះថា ជនរងគ្រោះមានឈ្មោះ BURN TIMOTHY CHARLES ភេទប្រុស មានកម្ពស់ ១.៩០ម៉ែត្រ អាយុ ៣៧ឆ្នាំ ជាជនជាតិ អង់គ្លេស ដែលកាន់លិខិតឆ្លងដែនលេខ ១៣៥៩៨៦១៧៨ មុខរបរទេសចរណ៍។
មន្ត្រីខេត្តសៀមរាបបានថ្លែងបន្តថា តាមបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងការបញ្ជាក់របស់លោកគ្រូពេទ្យ កោសល្យវិច័យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់គឺដោយសារ អត្តឃាតដោយចងកពិតប្រាកដមែន។ សាកសព ត្រូវបានយកទៅរក្សាទុក នៅវត្តទឹកថ្លារាជធានីភ្នំពេញ៕SRP