ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូន មាតា ទារក ដែលទើបនឹងសម្រាលកូនតូច និងស្រ្តីមានផ្ទៃពោះ ចំនួន៨០ នាក់មកពីភូមិចំនួន៩ ក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ពិធីប្រារព្ធធ្វើនៅសុក្រ នេះ ក្នងបរិវេណវត្តអូរដា ឃុំ បួរ ស្រុកភ្នំព្រឹក ក្នុងឱកាស ទិវាជាតិសុខភាពមាតា ទារក និកុមារ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក សុខ លូ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅកម្ពុជានោះ សម្តេច ប្រធាន តែងតែគិតគូរចំពោះទុក្ខលំបាក របស់បងប្អូន ប្រជាពលរដ្ឋ ជាស្ត្រីដែលកំពុងមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន ស្រ្តីមានកូនច្រើន និងស្ត្រីដែលមានផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។
បច្ចុប្បន្ននេះទោះបីអត្រាមរណៈភាព របស់ មាតា និងទារកបានថយចុះ ក៏ដោយ ប៉ុន្តែសុខ ភាពមាតា ទារក និងកុមារ នៅតែជាកង្វល់ របស់ រាជរដ្ឋាភិបាលកម្ពុជាយើង ដែលទាមទារឱ្យ មាតា គ្រប់រូបយកចិត្តទុក្ខដាក់បន្ថែមទៀត ទៅលើការថែទាំសុខភាពផ្ទាល់ខ្លួន និងកូនៗរបស់យើង។ ទាំងអស់នេះអ្នកម្ដាយ គ្រប់រូប ត្រូវស្វែងរកការផ្ដល់ប្រឹក្សា ពី មន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែលបំរើការនៅមណ្ឌលសុខភាព ជិតផ្ទះរបស់យើង ដូចជា ការបំបៅដោះកូន ការតាមដានភាព លូតលាស់នៃទារក ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។
បញ្ជាក់អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗមា្នក់ៗទទួលបាន៖អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេសមី១កេស ត្រីខ១យួរ ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួ,មុង១,ក្រមារ១ និងថវិកា៥ម៉ឺន ផងដែរ៕SRP