ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត ពន្យល់ទៅ សម រង្សី

 

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានពន្យល់ទៅលោក សម រង្សី មនុស្សចាស់អាយុជាង៧០ឆ្នាំម្នាក់ ដែលតាំងខ្លួនជាអ្នកនយោបាយជើងចាស់។

តាមរយៈទំព័រ facebook ផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសរសេរថា៖វាជារឿងច្រំដែលពេកហើយ ដែលលោក សម រង្សី ដែលជាមនុស្សចាស់អាយុជាង៧០ឆ្នាំម្នាក់ ដែលតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងអួតថារៀនបានជ្រៅជ្រះនៅសាលាល្បីនៅក្រៅប្រទេស ប៉ុន្តែចូលចិត្តតែមើលងាយគេផ្សេងរួមទាំងក្មេងជំនាន់ក្រោយផងនោះ
ដោយខ្លួនគាត់មិនទាំងមានមូលដ្ឋានច្បាស់លាស់ផង។

ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បន្តថា

ជាក់ស្តែងដូចជាការលើកយកករណីសំបុត្រដែលខ្ញុំសរសេរទៅឪពុករបស់ខ្ញុំកាលពី ៣០ឆ្នាំមុន (ពេលនោះខ្ញុំមានអាយុ ១៦ឆ្នាំ) ដើម្បីសុំការអនុញ្ញាតិពីគាត់ដាក់ពាក្យចូលរៀននៅសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិកនៅ West Point មកធ្វើជាកម្មវត្ថុដើម្បីមើលងាយខ្ញុំ ទាំងខ្លួនគាត់អត់យល់ពីអត្ថន័យនៃសំបុត្រនោះផង។

វាជាការគួរអោយអស់សំណើចមួយ ដែលលោក សម រង្សី ចូលចិត្តមើលងាយក្មេង ប៉ុន្តែគាត់អត់មានសមត្ថភាពក្នុងការយល់នូវខ្លឹមសារនៃសំបុត្រដ៏សាមញ្ញមួយដែលសរសេរដោយក្មេងអាយុ១៦ឆ្នាំម្នាក់។

កន្លងទៅខ្ញុំមិនបានតបទៅគាត់រឿងនេះទេព្រោះខ្ញុំមិនចង់ខាតពេលវេលាច្រើនជាមួយមនុស្សចាស់ប្រភេទនេះ ដែលមិនចេះទទួលខុសត្រូវជាមួយអ្វីដែលគាត់ធ្វើឬនិយាយនោះទេ។

តើគាត់គិតថាការដែលខ្ញុំមិនឆ្លើយតបនោះគឺដោយសារវាជាការពិតឬ បានជាគាត់លើកយកមកវាយប្រហារខ្ញុំម្តងហើយម្តងទៀត ដើម្បីកេងចំណេញនយោបាយ?

ថ្ងៃនេះសូមឆ្លៀតពេលបន្តិចដើម្បីពន្យល់លោក សម រង្សី ក៏ដូចជាជូនមហាជនបានឃើញថាតើការលើកឡើងរបស់លោក សម រង្សី ត្រឹមត្រូវឬទេ ឬមួយជាការវាយប្រហារដោយគ្មានការទទួលខុសត្រូវមកលើក្មេងដូចគាត់ធ្វើរាល់ដង?