ក្រុមមន្ត្រីចុះបញ្ឈប់សិប្បកម្មផលិត ស្ករត្នោតក្លែងក្លាយ ៦កន្លែង

0

ខេត្តកំពង់ចាម៖ទីតាំងសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ ៦កន្លែង នៅស្រុកកោះសូទិន ត្រូវបានក្រុមមន្ត្រីការិយាល័យឧស្សាហកម្ម និងសិប្បកម្ម ចុះបញ្ឈប់នៅថ្ងៃសៅរ៍នេះ។

ទីតាំងផលិតស្ករត្នោតក្លែងក្លាយ ៦កន្លែង ស្ថិតនៅក្នុងភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន។

ការចុះហាមឃាត់ដឹកនាំដោយលោកហឿន សីហា ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្ម ស្ដីទី ដោយក្រុមការងារចុះពិនិត្យ និងធ្វើកិច្ចសន្យា ឱ្យម្ចាស់សិប្បកម្មបញ្ឈប់សកម្មភាពផលិតស្គរត្នោត ក្លែងក្លាយបន្តទៀត៕SRP