លោកទៀ សីហា សូមប្រឆាំងដាច់ខាត​ និងថ្កោលទោស​ ចំពោះ​ទណ្ឌិត​ក្បត់​ជាតិ​បីជំនាន់​ សម​ រង្សី​ ដែលបានផ្សព្វផ្សាយព័ត៌មានទុច្ចរិត​ និងញុះញង់តាមរយ:បណ្តាញសង្គម​មកលេីក្រុមគ្រួសារលោក

0

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថា៖ ក្នុង​នាមជាយុវជនជំនាន់ក្រោយ​ និងក្នុងនាមជាក្រុមគ្រួសាររបស់​ សម្តេចពិជ័យសេនា​ទៀ​ បាញ់​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងកាពារជាតិ​ សូមប្រឆាំងដាច់ខាត​ និងថ្កោលទោស​ ចំពោះ​ទណ្ឌិត​ក្បត់​ជាតិ​បីជំនាន់​ សម​ រង្សី​ ដែលបានផ្សព្វផ្សាយព័ត៌មានទុច្ចរិត​ និងញុះញង់តាមរយ:បណ្តាញសង្គម​មកលេីក្រុមគ្រួសារខ្ញុំបាទ។

លោក ទៀ សីហា បន្តថា៖ តាំងពីខ្ញុំដឹងក្តីមក ប៉ាតែងតែនិយាយប្រាប់ខ្ញុំថា «ប្រទេសកម្ពុជា មានតែ #សម្តេចតេជោនាយករដ្ឋមន្ត្រី ទេ ដែលអាចដឹកនាំប្រទេសបាន» ប៉ាតែងតែទូន្មាន ប្រដៅដល់ក្រុមគ្រួសារត្រកូល «ទៀ» ទាំងអស់ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយយើងនៅតែស្មោះស្ម័គ្រចំពោះ #សម្តេចតេជោនាយករដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា តែងតែប្រាប់កូនចៅថា​ ការពារ #សម្តេចតេជោ រហូតដល់ដង្ហើមចុងក្រោយ 🙏🏻 ហើយក្រុមគ្រួសារទាំងអស់ នៃត្រកូល «ទៀ» ដឹងគុណ គាំទ្រ ការពារ #សម្តេចតេជោ និងក្រុមគ្រួសារ ព្រមទាំងបុត្រា​ បុត្រី ក៏ដូចជា #បងម៉ាណែត រហូតដល់ដង្ហើមចុងក្រោយ 🙏🏻