ស្ត្រីចំណាស់ម្នាក់ ដេកស្លាប់នៅលើអង្រឹង

ខេត្តកំពង់ធំ៖(ដោយប៊ុត សុវណ្ណ) ស្ត្រីចំណាស់ម្នាក់បាន ដេកស្លាប់នៅលើអង្រឹងក្នុងខ្ទមតែម្នាក់ឯង សមត្ថកិច្ចសន្និដ្ឋានថាអាចបណ្ដាលមកពីខ្យល់គរ។
ហេតុការណ៍បានកើតឡើង វេលាម៉ោង ១២និង ១៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅភូមិ រលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ កង សំ ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
ករណីនេះសមត្ថកិច្ចជំនាញនគរបាលស្រុកស្ទោង សហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងគ្រូពេទ្យមណ្ឌលសុខភាពឃុំបន្ទាយស្ទោង បានចុះដល់ទីកន្លែងកើតហេតុហេតុ ដើម្បីពិនិត្យសព ពុំមានស្លាកស្នាម អ្វី អ្វីពាក់ព័ន្ធនិងករណីឃាតកម្មឡើយ។ ធ្វើការសន្និដ្ឋានថា៖ ការស្លាប់នៃជនរងគ្រោះ គឺកើតខ្យល់គរបណ្តាលអោយស្លាប់តែម្តង។
ក្រោយពីបានពិនិត្យ បានធ្វើកំណត់ហេតុប្រគល់ជូនឈ្មោះ កង កាន ត្រូវជាប្អូនបង្កើត យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP