នាយករដ្ឋមន្ត្រីហ៊ុន សែន បដិសេធ មិនទទួលយកការសុំទោស របស់លោក សុន ឆ័យ

0

នាយករដ្ឋមន្ត្រីហ៊ុន សែន បានបដិសេធ មិនទទួលយកនឹងការសុំទោស របស់លោក សុន ឆ័យ ជាដាច់ខាត និងថា « វប្បធម៌លាបពណ៌ និងការប្រមាថ ជារឿងច្រំដែល ត្រូវតែបញ្ចប់គ្នាតាមផ្លូវតុលាការ»។

តាម Channel Telegram នាយករដ្ឋមន្ត្រីហ៊ុន សែន
នៅព្រឹកថ្ងៃអង្គារនេះ បានបង្ហោះសារឆ្លងឆ្លើយរវាងសម្តេចផ្ទាល់ ជាមួយ លោក សយ សុភាព ដោយមានទាំងបង្ហាញលិខិតសុំទោស របស់លោក សុន ឆ័យ និងរូបថតលោក សុន ឆ័យ ​អង្គុយជាមួយលោក សយ សុភាព នៅកន្លែងមួយ ខណៈសម្តេចស្ថិតនៅវៀងចន្ធ័ ប្រទេសឡាវ។

នាយករដ្ឋមន្ត្រី៖ សារឆ្លងឆ្លើយរវាងខ្ញុំនៅវៀងចន្ធ័ប្រទេសឡាវជាមួយ សយ សុភាពរឿងស៊ុន ឆ័យចងសូមទោស។ ថ្ងៃ១៣កុម្ភះ២០២៣ ឆ្លើយពីវៀងចន្ទ័ ប្រទេសឡាវ។

យើងមិនទទួលយកការសុំទោសនោះឡើយ។យើងចង់បញ្ចប់វប្បធម៌លាបពណ៌និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត។ យើងធ្លាប់បានគេសុំទោសច្រើនដងហើយ តែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែល ហើយសូមទោសតាមផ្លូវតុលាការ ដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។

នាយករដ្ឋមន្ត្រីបន្តថាភាពខ្លួនឯង បានដឹងច្បាស់ហើយតើសម រង្សុី ធ្លាប់បានសូមទោសខ្ញុំ តែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវាគឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ។

លោក សយ សុភាព៖ បាទសម្តេច,ក្មួយនឹងបញ្ជូនសាររបស់សម្តេចទៅគាត់។ ដោយក្តីគោរព៕SRP