ខេត្តសៀមរាប៖អ្នកភូមិ២៥នាក់មកពីភូមិវាល សង្កាត់គោកចក ក្រុងសៀមរាបនៅថ្ងៃចន្ទនេះបាននាំគ្នាមកមុខមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប។
ការដែលពលរដ្ឋលើកគ្នាមកបែបនេះក្នុងគោលបំណងសួររឿងបង្គោលក្បាលដីនៅរុនតាឯកតំបន់អក្សរQ ដែលមិនបានបោះបង្គោលកំណត់ក្បាលដីជូនពួកគាត់នៅឡើយ។ ដោយហេតុថាដោយពួកគាត់ មានចម្ងល់ហេតុអ្វីតំបន់ផ្សេង គេបានបោះកំណត់ហើយ នៅឡើយតែតំបន់អក្សQ របស់ពួកគាត់តែប៉ុណ្ណោះនៅមិនទាន់មានការកំណត់ជួនពួកគាត់។ ករណីនេះមន្ត្រីមន្ទីរបានអនុញ្ញាតឲ្យពួកគាត់យកឯកសារច្បាប់ដើម ដើម្បីកត់ឈ្មោះឲ្យ១១៧ក្បាលដី ទើបក្រុមការងារអាចចុះទៅកំណត់ក្បាលដីជូនពួកគាត់បាន៕SRP

