ខេត្តសៀមរាប៖ប្រជាពលរដ្ឋ៣២នាក់ តំណាងឱ្យប្រជាពលរដ្ឋចំនួន៧៣គ្រួសារ មកពីភូមិស្នាសង្គ្រាមឃុំបល័្លង្ក ស្រុកប្រាសាទបាគង នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣ នេះ បាននាំគ្នាមក មុខសាលារដ្ឋបាលខេត្តសៀមរាប។
ការលើកគ្នាមកនេះពាក់ព័ន្ធនិងករណីវិវាទដីធ្លី នៅតំបន់ធម្មជាតិរុនតាឯក ស្ថិតនៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយបានសំណុំពរ ឲ្យមន្ត្រីអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនរកដំណោះស្រាយ ជូនពួកគាត់ឲ្យបានឆាប់រហ័ស។
ជុំវិញករណីនេះមន្ត្រីរដ្ឋបាលខេត្តបានខាងទីចាត់ការអន្តរវិស័យ បានឲ្យពលរដ្ឋចំនួន៤នាក់ចូល ទៅក្នុងសាលាខេត្តដើម្បីជូនដំណឹងនិងសម្របសម្រួល។ ទោះជាយ៉ាងណាពលរដ្ឋទាំងអស់ បានវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញអស់ហើយ៕SRP

