ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃសៅរ៍នេះ បានប្រកាស ទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល៧២ម៉ោង ដោយសូមទោសរាជរដ្ឋាភិបាលផងនិងសូមទោសហ៊ុន ម៉ាណែតផង។
ការប្រកាសទុកពេលល្អវិទ្យុវីអូឌីធ្វើការសុំទោសរាជរដ្ឋាភិបាលនិងលោកហ៊ុន ម៉ាណែត បន្ទាប់ពីវិទ្យុវីអូឌី មួយនេះ ចេញផ្សាយព័ត៌មានរបស់ខ្លួនកាលពីថ្មីៗនេះថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួស សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅអោយប្រទេសតួគី ដែលកំពុងរងគ្រោះរញ្ជួយដី។
ប្រមុខរដ្ឋាបាលកម្ពុជា សម្ដេចតេជោហ៊ុន សែនបានសរសេរ សាររនៅលើទំព័រផេក facebook ផ្លូវការរបស់សម្ដេចនៅល្ងាចថា៖
ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនា ពីវិទ្យុVODមិនត្រឹមតែលើ ហ៊ុន ម៉ាណែតប៉ុណ្ណោះទេ
តែវាជារឿងរបស់រាជរដ្ឋាភិបាល ទាំងមូល
លើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែក
រំលែកនូវរបៀបគ្រប់គ្រង ថវិកានិយាយ
ជារួមនិងនិយាយដោយឡែក លើការផ្តល់
ជំនួយចំពោះប្រទេសទួរគី។
សម្ដេចហ៊ុន សែន បានសរសេរបន្តថា
ច្បាប់និងការអនុវត្តនៅប្រទេសយើង គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ មានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ
ដែលជាអគ្គបញ្ជាការកំពូល។
ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជា
នាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត
ឯថ្នាក់ដឹកនាំផ្សេង រាប់ទាំង ឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធ ឬមកលូកលាន់កិច្ចការនេះឡើយលើកលែងតែការបញ្ជាចំណាយ ក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។
សម្ដេចហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ជំនួយទៅប្រទេសទួរគី យោបល់ទីមួយ គឺរដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន
ព្រឹកថ្ងៃ៨កុម្ភ: ម៉ោង6.56នាទី។
បញ្ញាខ្ញុំឲ្យប្រកាស់១០មុឺនដុល្លារម៉ោង
7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូន
ឯកឧត្តមអូន ពន្ធមុនីរត្ឋ័ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង7.18នៅព្រឹកថ្ងៃ៨កុម្ភះ២០២៣ដូចគ្នា។
តើការចោទ លើ ហ៊ុន ម៉ាណែត ជាការវាយ
ប្រហារខាងនយោបាយឬជាការភាន់ច្រឡំ?
ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈ
រយៈពេល៧២ម៉ោងដោយសូមទោស
រាជរដ្ឋាភិបាលផងនិងសូមទោសហ៊ុន
ម៉ាណែតផង។
ក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD
ព្រមជាមួយគ្នាឯកឧត្តមគី តិច ប្រធាន
មេធាវីរាជរដ្ឋាភិបាល ត្រូវត្រៀមពាក្យ
បណ្តឹងទៅកាន់តុលាការ ក្នុងករណីពួកគេ
មិនព្រមសូមទោស។ យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំនិងត្រឹមត្រូវរបស់យើងនោះឡើយ។
សូមកុំថាយើងគំរាមឱ្យសោះ (សិទ្ធរបស់
អ្នកមានព្រំដែនជាមួយសិទ្ធរបស់អ្នកដទៃ)។
មិត្តភ័ក្របរទេស ឬសង្គមសុីវិល មុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះ ជាមុនសិនទាំងអង្គហេតុនិងអង្គច្បាប់។
ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿន
របស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ
១៤មករា២០២៣កន្លងទៅគឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)៕SRP

