ប៉ូលិសក្រុងសៀមរាប បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនកម្មករសំណង់ម្នាក់ ដកហូតម្សៅមេតំហ្វេតាមីនចំនួន១០ កញ្ចប់

0

ខេត្តសៀមរាប៖បុរសឈ្មោះ គ្រឿន គីមឡែន ភេទប្រុស ឆ្នាំកំណើត ១៩៩០ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិវាល សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប ត្រូវបានប៉ូលិសក្រុងសៀមរាប ឃាត់ខ្លួនបញ្ជូនទៅតុលាការករពី( រក្សាទុកជួញដូរនិង ប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
នៅចំណុចលំនៅឋាន ស្ថិតនៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគបាល ចូលរួមសហការណ៍ការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលរដ្ឋបាលជ្រាវ ដឹកនាំដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថាករណីនេះដកហូតវត្ថុតាង៖ ម្សៅមេតំហ្វេតាមីនចំនួន១០ កញ្ចប់ ស្មើនឹងទម្ងន់១៨.៣ក្រាម(ទម្ងន់សុទ្ធ)។ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង។ សម្ភារៈវេចខ្ចប់ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន. ទូរស័ព្ទដៃចំនួន ៤ គ្រឿង៕SRP