មតិសម្តេចតេជោ៖ នារីបម្រើការងារសេវាកម្សាន្ត .ខារ៉ាអូខេ បៀហ្គោឌិន អ្នករត់តុ នឹងមានផ្តល់មេធាវីដើម្បីការពារ រួមបានបណ្ណ បសស

ភ្នំពេញ៖នារីអ្នកបម្រើការងារសេវាកម្សាន្ត .ខារ៉ាអូខេ បៀហ្គោឌិន អ្នករត់តុ នឹងមានផ្តល់មេធាវីដើម្បីការពារ រួមបានបណ្ណ បសស ផងដែរ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធ បានបញ្ជាក់នៅលើតាមបណ្ដាញសង្គមនៅព្រឹកថ្ងៃអាទិត្យនេះ។

លោកខៀវ កាញ្ញារីទ្ធ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន លើកគំនិតពីការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកម្សាន្ត ( ខារ៉ាអូខេ បៀហ្គោឌិនន អ្នករត់តុ … ) ក៏ដូចជាជួយក្នុងការផ្តល់បណ្ណ បសស ដល់ពួកគេផងដែរ។

ការផ្ដល់មតិ បែបនេះណែនាំរបស់សម្តេច ក្នុងសម័យមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន នៅវិមាន ៧ មករា ថ្ងៃទី ២៩ មករា ២០២៣៕SRP