ខេត្តសៀមរាប៖ប្រជាពលរដ្ឋនៅភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថាពួកគាត់ ឮបានឃើញអេស្កាចំនួន ២គ្រឿង កំពុងធ្វើសកម្មភាពកាយដីចំណីស្ទឹងដែលជាដីរដ្ឋ យកទៅលក់តាមអំពើចិត្ត
ប៉ុន្តែមិនទាន់ឃើញមន្ត្រីពាក់ព័ន្ធចុះហាមឃាត់នៅឡើយទេ។
បើតាមសម្ដីបុរសម្នាក់ឈ្មោះ ចិន បាននិយាយប្រាប់អ្នកសារព័ត៌មាន ថា ខ្លួនបច្ចុប្បន្នរស់នៅភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង គឺជាម្ចាស់អេស្កាមួយគ្រឿង និងបងប្រុសរបស់គាត់រស់នៅភូមិឃុំជាមួយគ្នា ក៏មានអេស្កា១គ្រឿងដែរ។ ចំពោះការជីកកកាយដីចំណីស្ទឹងនេះ មានផលប្រយោជន៍ ២តំណាក់កាល៖
ទី១.ដីសើលើជីកដឹកយកទៅលក់អោយប្រជាពលរដ្ឋចាក់តាមគេហដ្ឋាន និងទី២.ដីជាន់ក្រោមជាដីរ៉ែឥដ្ឋ ត្រូវជីកដឹកយកទៅលក់អោយសិប្បកម្មឡឥដ្ឋនានាក្នុងស្រុកជីក្រែង។
ប្រភពដដែលបន្តថា ចំពោះរណ្ដៅតូច ឬធំ រាក់ ឬជ្រៅ អាស្រ័យទៅលើរ៉ែដីឥដ្ឋមានតិច ឬច្រើននៅរាក់ ឬក៏នៅជ្រៅ។ នៅពេលអ្នកសារព័ត៌មានដែលសួរថា តើអាជីវកម្មនេះ ចំពោះផ្លូវច្បាប់ការធ្វើអាជីវកម្មលើដីចំណីស្ទឹង ដែលជាសម្បត្តិរដ្ឋដើម្បីប្រយោជន៍ផ្ទាល់ខ្នួនគិតយ៉ាងណាវិញ? ឈ្មោះនចិន ថា គាត់មានសិល្បៈចែករំលែកហើយ ប៉ុន្តែមិនបានប្រាប់ថាចែករំលែកទៅខាងណាខ្លះនោះទេ។
ករណីខាងលើនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក បូ ម៉េង ទ្រី អភិបាលស្រុកជីក្រែងនៅឡើយទេ។ ដោយឡែក លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង ទទួលបន្ទុកកិច្ចការនេះ អ្នកសារព័ត៌ បានដាក់សំនួរ និងរូបភាពមួយចំនួនបញ្ជូនទៅអោយលោក ម៉ូវ ជា តាមប្រព័ន្ធតេលេក្រាម ដោយលោកបានចូលមើលហើយ ប៉ុន្តែលោកពុំទាន់ធ្វើការអត្ថាធិប្បាយនៅឡើយ៕SRP