ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតអភិបាលរងខេត្តបន្ទាយមានជ័យ លោកលី សារី បានដឹកនាំកម្លាំងអាជ្ញាធរពាក់ព័ន្ធ ចុះផ្អាកសកម្មភាពរបស់ក្រុមហ៊ុន ម៉ន ដានី ដែលធ្វើសកម្មភាពអត់ច្បាប់លក់ដីឡូតិ៍មួយចំនួន នៃគម្រោងរាប់សិបហិកតា ដែលបង្កហានីយភ័យឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលជាអតិថិជន។ ការចុះផ្អាកនេះ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
ទីតាំងដីក្រុមហ៊ុន KP MORN DANY Land & House ឬ ម៉ន ដានី លក់ដីឡូតិ៍នៅផ្លូវជាតិលេខ៥ នៅភូមិ/សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ គឺបន្តល្មើសច្បាប់តាំងពីចាប់ផ្តើមហើយនៅតែប្រព្រឹត្តបន្ត។
លោកលី សារី បានបញ្ជាក់ថា មូលហេតុនិងបំណងដែលចុះទៅពិនិត្យមើលនេះ គឺដោយសារមានលិខិតស្នើសុំចាក់ដីរបស់ឈ្មោះ ម៉ន ដានី គឺពាក្យស្នើសុំអនុញ្ញាតច្បាប់បំពេញអាចម៍ដីកម្មសិទ្ធិឯកជន ( ចាក់ដី ) ហើយមិនទាន់មានលិខិតអនុញ្ញាត បានធ្វើ សកម្មភាព ចាក់ដីសងសំណង់ ផ្សព្វផ្សាយកក្រើកមេឃកក្រើកដីលក់ដីលំនៅឋាន និងវិឡា។
សូមជម្រាបថាកន្លងសៀមរាប ប៉ុស្ដិ៍ បានចុះផ្សាយរឿងក្រុមហ៊ុន KP MORN DANY Land & House ឬ ម៉ន ដានី លក់ដីអត់ច្បាប់ផងដែរ៕SRP