ខេត្តសៀមរាប៖អ្នកលក់ស្រាក្រឡុកម្នាក់ និងបក្សពួក ត្រូវបាននគរបាលក្រុងសៀមរាប ឃាត់ខ្លួននៅថ្ងៃម្សិលមិញ បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណី “អំពើលួ,ចមានស្ថានទម្ងន់ ដោយសហចារី( លួ.ចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន”។
សូមជម្រាបថានៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៣:០០នាទី ស្ថិតនៅរីសត និងវីឡា ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីអំពើលួ,ច ( លួ.ចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ) ដោយបានធ្វើសកម្មភាពផ្លោះរបងរីសត ចូលទៅលួ.ចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ក្នុងផ្ទះជួលដាច់របស់ជនរងគ្រោះឈ្មោះ ថ-ច-ថ ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ យ-ស-ផ ភេទប្រុស អាយុ៤២ឆ្នាំ ខណៈពេលដែរជនរងគ្រោះដេកងលក់។
ប្រភពបានបន្តថាក្រោយពេលធ្វើសកម្មភាព ជនសង្ស័យបានយកទូរទស្សន៍ ទៅលាក់ទុកក្នងព្រៃ ហើយនាំគ្នាបម្រុងធ្វើសកម្មភាពលួ,ចបន្តទៀត ក៏ត្រូវកម្លាំងសមត្ថកិច្ចល្បាត ហើយប្រទះឃាត់ខ្លួនតែម្ដង ដោយសារភាពថា ពួកខ្លួនពិតជាបានផ្លោះរបងចូលលួចទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ពិតប្រាកដមែន។
ជនសង្ស័យទាំង២នាក់ (ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ) រួមមាន៖០១-ឈ្មោះ អ៉ី សាក់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិប្រយុទ្ធ ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
០២-ឈ្មោះ ធាវ ប៊ុនធឿន ហៅតឿ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ស្រាក្រឡុក មានស្រុកកំណើតនៅភូមិគោកបេង ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
+វត្ថុតាងដកហូតបាន ម៉ូតូជនសង្ស័យចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន ០៣គ្រឿង ទូរទស្សន៍LEDចំនួន០២គ្រឿង កាបូបស្ពាយចំនួន០១ កាសត្រចៀកចំនួន០២ឈុត កូនសោររថយន្តចំនួន០១ កំព្យូទ័រចំនួន០១គ្រឿង។ ដោយបានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ។ ក្នុងនោះធ្វើតេស្តស្វែងរកសារធាតុញៀន ឈ្មោះធាវ ប៊ុនធឿន ហៅតឿ ជាលទ្ធផល វិជ្ជមាន ( ជាតំរុយមេតំហ្វេតាមីន )៕SRP