រដ្ឋមន្ត្រីក្រសួងការពារជាតិ ចែករង្វាន់ម៉ូតូដល់សិស្ស ប្រឡងជាប់និទ្ទេស A ចំនួន១១១នាក់ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ នៅរសៀលថ្ងៃទី ថ្ងៃសុក្រ ម្សិលមិញ បានអញ្ជើញ សំណេះសំណាលនិងប្រគល់រង្វាន់ម៉ូតូដើមី្បលើកទឹកចិត្តដល់សិស្សានុសិស្ប្រឡជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១.២០២២ ដែលទទួលបាននិទ្ទេសA  ចំនួន ១១១នាក់នៅខេត្តសៀមរាប។

សូមជម្របថាសម្តេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភដល់សិស្សានុសិស្សជាប់និទ្ទេសAទាំង១១១នាក់ សិស្សម្នាក់ៗទទួលបានម៉ូតូម៉ាកហុងដាវ៉េវ ១គ្រឿងភ្ជាប់ដោយស្លាកលេខ មួកសុវត្ថិភាព០១ ប្រេងសាំង៥០លីត្រ និង លិខិតសសើរផងដែរ៕SRP