រថយន្តទេសចរណ៍ បុ..កម៉ូតូនៅស្រុកពួកអូសជាង ៥០០ម៉ែត្រ បណ្ដាលឱ្យមនុស្ស…

ខេត្តសៀមរាប៖អ្នកបើកបរម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ខណៈរថយន្តប្រភេទទេសចរបានបុកចំពេញទំហំអូសជាង ៥០០ ម៉ែត្រ។

ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ ៦ចំណុចភូមិដូនទ្រ ឃុំ ល្វា ស្រុកពួក ខេត្តសៀមរាប រវាងរថយន្ត និងម៉ូតូបង្កដោយរថយន្តម៉ាក ទេសចរណ៌ ៤៥កៅអីពណ៌បើកបរពីទិសខាងកើត ទៅទិសខាងលិច បុកជា ម៉ូតូហុងដា ពាក់ផ្លាកលេខ សៀមរាប 1S 0750 បើកបរពីទិសខាងលិចទៅទិសខាងកើត។

របាយការណ៍បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តបានបើកគេចទៅទិសខាងលិច អូសម៉ូតូចម្ងាយប្រមាណ ៥០០ម៉ែត្រនិងចាប់ទាញម៉ូតូចេញហើយបន្តដំណើរដល់ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ។

ជនរងគ្រោះដែលជិះម៉ូតូស្លាប់ ឈ្មោះ ឈឹម ភីដាវ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិពេជ្ជោ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន។ ក្នុងនោះរថយន្តខូចខាត ១ស្រាល ឯម៉ូតូ ឆេះនិងខូចខាតទាំងស្រុង។ មូលហេតុ រថយន្តមិនប្រកាន់ស្ដាំ។ វត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ សាកសពជនរងគ្រោះ ស្វែងរកសាច់ញាតិដើម្បីប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP