នគរបាលខេត្តឧត្តរមានជ័យ បំបែកសំណុំរឿង ករណីឃា..ត..ក..ម្ម (គិតទុកជាមុន) ឃាត់ខ្លួនមនុស្សចំនួន៤នាក់

នគរបាលខេត្តឧត្តរមានជ័យ បំបែកសំណុំរឿង  ករណីឃា..ត..ក..ម្ម (គិតទុកជាមុន) ឃាត់ខ្លួនមនុស្សចំនួន៤នាក់

ខេត្តឧត្តរមានជ័យ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចុះដឹកនាំកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយនគរបាលក្រុងសំរោង បែកសំណុំរឿងករណីឃាតកម្ម (គិតទុកជាមុន) នៅសង្កាត់កូនគ្រៀល ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់។

ជនសង្ស័យ ទាំង៤ នាក់៖ ទី១. ឈ្មោះ ឃ្លីយ ឃ្លា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
  ទី២. ឈ្មោះ រ៉ន សាណា (ហៅតឹង) ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
   ទី៣. ឈ្មោះ រឿន រិន  (ហៅឡោះ) ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
    ទី៤. ឈ្មោះ ភួ សុីវ  ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិឈើក្រំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានប្រាប់សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃសៅរ៍ ថា ក្រោយពីបានធ្វើការសាកសួរ ជនដៃដល់ទាំង ០៤ នាក់ ពួកគេបានសារភាពថា៖ រូបខ្លួនទាំង ០៤ នាក់ ពិតជាបានធ្វើសកម្មភាព សម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសាររឿងគំនុំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៩-០០នាទី ៖ មានករណីឃាតកម្ម (គិតទុកជាមុន) នៅចំណុចតាមផ្លូវរទេះគោ ស្ថិតក្នុងភូមិក្តុល សង្កាត់កូនក្រៀល ក្រុងសំរោង បណ្តាលឱ្យជនរងគ្រោះឈ្មោះ ម៉េង ប៊ុនហៀន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ-ឃុំខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ នគរបាលខេត្តឧត្តរមានជ័យ កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់។

បើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រតិបត្តិការនេះ ដោយមានណែនាំនិងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរបាលជាតិ និងមានការយកចិត្តទុកដាក់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត៕SRP