គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចេញលិខិត ឆ្លេីយតបគណនី facebook ឈ្មោះ “សុខ ទូច”

គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចេញលិខិត ឆ្លេីយតបគណនី facebook ឈ្មោះ “សុខ ទូច”

ភ្នំពេញ៖គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញលិខិត ឆ្លេីយតបគណនីfacebook ឈ្មោះ “សុខ ទូច”។

នៅក្នុងលិខិតចំនួនពីរទំព័រដែលសៀមរាប ប៉ុស្តិ៍ ទទួលបាននៅថ្ងៃសៅរ៍នេះបានបញ្ជាក់ថា ៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញនិងតាមដានបណ្ដាញ ព័ត៌មានសង្គម មានគណនីហ្វេសប៊ុកឈ្មោះ “សុខ ទូច” បានចុះផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នូវអត្ថបទមួយថា “ដុតរថយន្តចោលដោយសារដឹកឈើ មនុស្សទេជាអ្នកធ្វើទុកទាំងឈើទុកទាំងរថយន្ត ចាប់មនុស្ស ខុសច្បាស់នោះដាក់គុកវិញទើបត្រូវ រថយន្តគ្មានវិញ្ញាណ និងមិនមានជីវិតទេ”។ ហើយមានការបញ្ចេញយោបល់ នៅក្នុងនោះមាន (76 Comments) គណៈកម្មការជាតិ បានតាមដានមើលការបញ្ចេញយោបល់នីមួយៗ ហើយ យោបល់ទាំងនោះភាគច្រើន មានការបំផ្លើស ញុះញង់ យោបល់គ្មានវិជ្ជាជីវៈ និងអសីលធម៌ ដោយសារ បញ្ចេញយោបល់មិនថ្លឹងថ្លែងរកការពិត និងមិនទាន់យល់ច្បាស់ពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមអានលិខិតខាងក្រោម៖