ទីបំផុតផ្លូវពីស្គន់ រហូតដល់គល់ស្ពានគីហ្សូណា នឹងសាងសង់ពង្រីក ទៅជាផ្លូវ៤គន្លង

ទីបំផុតផ្លូវពីស្គន់ រហូតដល់គល់ស្ពានគីហ្សូណា នឹងសាងសង់ពង្រីក ទៅជាផ្លូវ៤គន្លង

ខេត្តកំពង់ចាម៖នៅទីបំផុតផ្លូវជាតិលេខ៧នឹងសាងសង់ពង្រីក ទៅជាផ្លូវ៤គន្លង ចាប់ពីចំណុចទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែង់ ៤៥,៤៩គីឡូម៉ែត្រ។

លោកយូ ស៊ុន ឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយ លោកលឹម ស៊ីដេនិន រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខត្តកំពង់ចាម នៅថ្ងៃពុធនេះ បានអញ្ជើញចុះពិនិត្យទីតាំង និងប្រជុំពិភាក្សា ផែនការបែងចែកភារកិច្ច ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៧ ទៅជា ផ្លូវ៤គន្លង ប្រវែង៤៥,៤៩គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជា មានិតចិន។

នាយឧត្ដមសេនីយ៍​ យូ​ ស៊ុនឡុង​ បានឲ្យដឹងថា ពិធីបើកការដ្ឋាន សាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីចំណុចទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែង់ ៤៥,៤៩គីឡូម៉ែត្រ នឹងប្រព្រឹត្តទៅ​ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងាររៀបចំពិធីការ និងសន្តិសុខសុវត្តិភាពសណ្ដាប់ធ្នាប់ក្នុងអង្គពិធីទាំងមូល ត្រូវត្រៀមលក្ខណៈឲ្យបានម៉ត់ចត់ ដើម្បីទទួលភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រមាណជា ៤ពាន់នាក់។

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ នាយឧត្ដមសេនីយ៍​ យូ​ ស៊ុនឡុង ក៏បានបើកកិច្ចប្រជុំពិភាក្សាពីផែនកា របែងចែកភារកិច្ចលម្អិតនៃការទទួលខុសត្រូវ ក្នុងដំណើរការពិធីបើកការដ្ឋាន ពីសំណាក់គណៈកម្ម ការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការប្រព្រឹត្ត ទៅធានាបានសន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ។

គួរបញ្ជាក់ថា គម្រោងសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ដែលត្រៀមបើកដំណើរការ ក្នុងពេលឆាប់ៗនេះ ជាចំណងដៃថ្មីស្រឡាងមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ខេត្តកំពង់ចាម​៕SRP