នាយករដ្ឋមន្ត្រីហ៊ុន សែន៖ ​កុំ​អី​ឡើង​ចាប់មនុស្សឃុំឃាំង រឿង​ទំនាស់​ដីធ្លី

នាយករដ្ឋមន្ត្រីហ៊ុន សែន៖ ​កុំ​អី​ឡើង​ចាប់មនុស្សឃុំឃាំង រឿង​ទំនាស់​ដីធ្លី

ភ្នំពេញ៖ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃ អង្ការម្សិលមិញ សម្តេច​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បានចង្អុលបង្ហាញចំៗ ទៅកាន់សមត្ថកិច្ចគ្រប់ជាន់ខ្ពស់ «​….កុំ​អី​ឡើង​ចាប់​មនុស្ស​ឃុំឃាំង, កុំ​អី​អាង​ចាប់ចង» ក្នុងសំណុំវិវាទ​ដីធ្លី ព្រោះ​​ករណី​រដ្ឋប្បវេណី។

សម្ដេចហ៊ុន សែន ក៏បានអំពាវនាវដល់មន្ត្រីនគរបាលយុត្តិធម៌ កុំ​ងងឹត​ងងុលរឿងចាប់ចងមនុស្ស ក្នុងបញ្ហាវិវាទដីធ្លី​​។

សម្តេចហ៊ុន សែន ​ក៏បាន​ព្រមានថា កុំអាង​បុណ្យមាន​ស័ក្តិ ,កុំ​អាង​ពាក់​ផ្គា​យ ពាក់​លោក​ខែ ​ក៏សម្តេចអាចដក​ចេញបានដែរ។

សម្ដេចហ៊ុន សែន មានប្រសាសន៍ថា «ការងារកែទម្រង់ដីធ្លី បានធ្វើឱ្យជម្លោះដីធ្លីធ្លាក់ចុះគួរឱ្យកត់សម្គាល់»។

សម្ដេចហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ក្រសួងរៀបចដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពង្រឹងប្រសិទ្ធភាពលើការងារជំនាញរបស់ខ្លួន និងមន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។

សម្ដេចហ៊ុន​ សែន ក៏ជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅក្រៅប្រព័ន្ធ តុលាការ នៅតាមមូលដ្ឋាន ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់៕SRP