ភ្មំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា៖ តួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរ។
លោកខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ថា ការពិត នៅក្នុងសង្គមប្រជាធិបតេយ្យ ការបោះឆ្នោត និងសារព័ត៌មានសេរី មិនមែនគ្រាប់គ្រាន់សម្រាប់បង្ហាញថា សង្គមមួយប្រជាធិបតេយ្យទេ។ សង្គមមួយប្រជាធិបតេយ្យ សំខាន់បំផុត គឺទម្លាប់ការអនុវត្តច្បាប់ និងការទទួលការងារច្រើនទៀតក្រៅពីការងារនេះ។
លោកថា យើងតែងតែនិយាយថា តើប្រជាធិបតេយ្យចាប់ផ្តើមពីពេលកន្លែងណាមក? គឺប្រជាធិបតេយ្យចាប់ផ្តើមពីក្នុងខួរក្បាលរបស់យើង។ ប៉ុន្តែតួនាទីរបស់សារព័ត៌មានមួយ ឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរ នឹងការបោះឆ្នោត។
លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា » នៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ៕SRP