រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្រ្តីនគរបាលជាតិ​ ស្នងការរាជធានីភ្នំពេញ​

ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានចេញសេចក្ដីសម្រេច ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​។

យោងតាមសេចក្ដីសម្រេច សៀមរាប ប៉ុស្តិ៍ ទទួលបាននូវព្រឹកថ្ងៃសុក្រនេះ ដូចខាងក្រោម៖

ទី១-​ តែងតាំងលោក ឈិន គឹមធុយ ពីអធិការនគរបាលខណ្ឌព្រែកព្នៅ ជាស្នងការរងនគរ​បាលរាជធានីភ្នំពេញ។

ទី២-​ ផ្ទេរភារកិច្ចលោក ស៊ឹម ពិសិដ្ឋ ពីអធិការនគរបាលខណ្ឌបឹងកេងកង ទៅជាអធិការនគរបាលខណ្ឌទួលគោក។

ទី៣-​ ផ្ទេរភារកិច្ចលោក សុខ ហេង ពីអធិការនគរបាលខណ្ឌទួលគោក ទៅជាអធិការនគរបាលខណ្ឌព្រែកព្នៅ។
ទី៤-​តែងតាំងលោក វុឌ្ឈ ផូសារវ័ន្ត ពីអធិការរងនគរបាលខណ្ឌច្បារអំពៅ ទៅជាអធិការនគរបាលខណ្ឌបឹងកេងកង៕SRP