មន្ត្រីខេត្តសៀមរាប បដិសេធ មិនមានសិស្ស ចង..ករ ដោយសារប្រលងបាក់ឌុបធ្លាក់នោះទេ

ខេត្តសៀមរាប៖មន្ត្រីនគរបានបានធ្វើការបដិសេធថា មិនមាន សិស្ស ចងករ សម្លាប់ខ្លួន ដោយសារប្រលងធ្លាក់សញ្ញាបត្របាក់ឌុបនោះទេ។

ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះ អធិការស្ដីទីនៃនគរបាលស្រុកអង្គរធំ បញ្ជាក់ថា៖ ការផ្សាយព័ត៌មាននៅក្នុងបណ្តាញសង្គមមួយចំនួន ដែលថាសិស្សបានចងករសម្លាប់ខ្លួន ដោយសារប្រលងធ្លាក់សញ្ញាបត្របាក់ឌុប ជារឿងមិនពិតនោះទេ។ ដោយករណីនេះជារឿងមិនពិត ដោយគ្មានមូលដ្ឋានត្រឹមត្រូវ។

បើតាមអធិការរូបនេះថា៖ រូបភាពនេះ បានកើតឡើងតាំងពីឆ្នាំ ២០១៨ មកម្លេះ ជាករណីយុវតីចងករដោយសារខឹងម្ដាយស្ដីបន្ទោសរឿងខ្លួនមានសង្សា។ មិនមែនជាករណីប្រលងធ្លាក់សញ្ញាបត្របាក់ឌុបោះឡើយ៕SRP