​«កាស៊ីណូដូងប្រាំពីដើម» បើកដៃឲ្យពលរដ្ឋ​ខ្មែរ ចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង

ខេត្តត្បូងឃ្មុំ៖កាស៊ីណូដូងប្រាំពីដើម បានបើកដៃឲ្យពលរដ្ឋខ្មែរ ចូលល្បែងយ៉ាងគគ្រឹកគគ្រេង ផ្ទុយពីបម្រាមរបស់ក្រសួងដែលហាមមិនឲ្យពលរដ្ឋខ្មែរចូលលេង។ ទីតាំងកាស៊ីណូដូងប្រាំពីដើម នៅច្រកព្រំដែនដា នៅចំណុចទីតាំងភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ការដែលបើកដៃឲ្យពលរដ្ឋចូលលេងម៉ាសេរីបែបនេះ ត្រូវបានគេសង្ស័យថា មានការបើកភ្លើងខៀវពីអាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធនៅក្នុងមូលដ្ឋាន។ កាស៊ីណូខាងលើ មានល្បែងជាច្រើនប្រភេទ ដូចជាជល់មាន់ផ្លែដែក បៀ​រ អាប៉ោង និងល្បែងជាច្រើនប្រភេទផ្សេងទៀត ដែលមានមេការ ឈ្មោះ តា លឹម៕SRP