ខេត្តសៀមរាប៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុន សែន បានសម្រេចប្ដូរចេញ ចៅហ្វាយស្រុក ចំនួន ៣ស្រុក ក្នុងខេត្តសៀមរាប ឲ្យទៅបម្រើការងារនៅរដ្ឋបាលសាលាខេត្តសៀមរាប វិញ ខណៈអភិបាលស្រុកបន្ទាយស្រី ត្រូវបានតែតែងតាំងជំនួសលោកឃឹម ហ្វីណង់ ហើយ។
នេះបើយោងតាមអនុក្រឹត្យសម្ដេចតេជោហ៊ុន សែន ចុះនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ សៀមរាបប៉ុស្តិ៍ ទើបទទួលបាននូវរសៀលថ្ងៃចន្ទនេះ។
សេចក្ដីសម្រេចបានបញ្ជាក់ថា មាត្រា ១ : ផ្ទេរភារកិច្ចមន្ដ្រីរាជការចំនួន ០៤រូប នៅក្នុងខេត្តសៀមរាប ដូចមានរាយនាមខាងក្រោម៖
១- លោក ឡុង រដ្ឋរក្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាល នៃគណៈអភិបាលស្រុក អង្គរធំ ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។
២- លោក លុក ផុស ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុក អង្គរជុំ ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។
៣- លោក ម៉ក់ ប្រុស ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុក សូទ្រនិគម ទៅបម្រើការងារនៅរដ្ឋបាលខេត្តសៀមរាប។
៤- លោក ពៅ ប៊ុនធឿន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុក ជីក្រែង ទៅជាអភិបាល នៃគណៈអភិបាលស្រុកអង្គរធំ។
មាត្រា ២ : តែងតាំងមន្ត្រីរាជការចំនួន ០៥រូប ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកនៅក្នុងខេត្ត សៀមរាប ដូចមានរាយនាមខាងក្រោម៖
១- លោក រិន ឡូត ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាល ស្រុកបន្ទាយស្រី។
២ – លោក គិម វណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម។
៣- លោក សុខ ណារ៉ត – ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលស្រុកក្រឡាញ់។
៤- លោក គន់ សុខុម ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាលស្រុក អង្គរជុំ។
៥- លោក បូ ម៉េងទ្រី ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលស្រុកជីក្រែង៕SRP