ខេត្តកំពង់ចាម៖ក្នុងនាមអាជ្ញាធរខេត្ត លោក
អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្ដម មេបញ្ជាការកងពល «ង» ៧០ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ចាម និងបន្តជូនមណ្ឌលសុខភាពស្តៅ ស្រុកកងមាស សម្រាប់ប្រេីប្រាស់ជាមធ្យោបាយដឹកបញ្ជូន អ្នកជម្ងឺទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីពេទ្យនានានៅរាជធានីភ្នំពេញ។
ក្នុងពិធីប្រគល់ និងទទួល រថយន្តសង្គ្រោះបន្ទាន់មកពីប្រទេសកូរ៉េខាងត្បូង ម៉ាក HYUNDAI STAREX AMBULANCE ពណ៌ស ផលិតឆ្នាំ២០១២ មួយគ្រឿងនេះដែរ អភិបាលខេត្ត ក៏បានសម្ដែងនូវការគោរពជូនពរដល់ឯកឧត្តមមេបញ្ជាការ ព្រមទាំងសហការី ឲ្យជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕SRP