បុរស២នាក់ ត្រូវបានចាប់ខ្លួន ករណី កាប់ទន្ទ្រនដីរដ្ឋខុសច្បាប់ នៅស្រុកគាស់ក្រឡ

បុរស២នាក់ ត្រូវបានចាប់ខ្លួន ករណី កាប់ទន្ទ្រនដីរដ្ឋខុសច្បាប់ នៅស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង៖បុរសចំនួនពីរនាក់ត្រូវបាន នគរបាលចាប់ករណីកាប់ទន្ទ្រនដីរដ្ឋខុសច្បាប់នៅស្រុកគាស់ក្រឡ។

ភពពីសមត្ថកិច្ចបានដឹងថា បុរសទាំងពីរនាក់ ជា
មេខ្លោង ២នាក់​ ពាក់ព័ន្ធករណីកាប់ទន្រ្ទានយកដីរដ្ឋខុសច្បាប់​ នៅត្រង់ចំណុ​ច​ភ្នំស្នរ​ ភូមិតានួត​ ឃុំព្រះផុស​ ស្រុកគា​ស់​ក្រឡ​ ខេត្តបាត់ដំបង​ និងបានបញ្ជូនទៅសាលាដំបូងខេត្តបាត់​ដំបង​ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២នេះ​។​

ជនសង្ស័យទាំង​ ២នាក់​ រួមមាន​ ៖​ ១-ឈ្មោះ​ មឿន រឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខ​របរ ធ្វើស្រែ និង២-ឈ្មោះ​ វុិត សាមឿន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅក្នុងភូមិតានួត ឃុំព្រះ​ផុស ស្រុកគាស់ក្រឡ​ ខេត្តបាត់ដំបង៕SRP