បែកធ្លាយរឿងមិនប្រក្រតី របស់ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង

បែកធ្លាយរឿងមិនប្រក្រតី របស់ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖មានការបែកធ្លាយរឿងភាពមិនប្រក្រតីរបស់ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដែលបានកាន់តំណេង ជាប្រធានមន្ទីរ ជាយូឆ្នាំមកហើយ ដោយបានឆ្លងកាត់ អាណត្តិ អភិបាលខេត្តជាច្រើនរូប ដោយពេលនេះ ទើបមានព័ត៌មានបែកធ្លាយចេញពីខេត្តបាត់ដំបងថា៖ ប្រធានមន្ទីរលោក ឡុង ផលគុណ​ រូបនេះនៅក្នុងមួយឆ្នាំៗ អាចបានទទួលប្រាក់ចំណេញ ពីគម្រោងថែទាំ និងជុសជុលប្រព័ន្ធធារាសាស្រ្ត ដែលក្រសួងប្រគល់ការងារអោយ ទទួលអនុវត្តន៏តាមរយៈកាចចារថ្លៃ (ក្រសួង និងមន្ទីរ) រួមនិងគម្រោងមួយចំនួនរបស់មន្ទីរផ្ទាល់ផងដែរ យ៉ាងតិច១០០០លានរៀលដែរ។

ប្រភពបានទម្លាយថា សម្រាប់នៅឆ្នាំ២០២២នេះ លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចំណេញយ៉ាងតិចបំផុត១៥០០លានរៀលស្មើនិងជិត ៤០ម៉ឺនដុល្លារ ពីគម្រោងថែទាំប្រព័ន្ធធារាសាស្រ្ត ចំនួន៨កន្លែង ជាប្រចាំដែលក្រសួងប្រគល់ការងារអោយទទួល ការក្នុងតម្លៃសរុប ២ ២៩២ ០០០ ០០០រៀល ប៉ុន្តែទឹកប្រាក់មួយផ្នែកតូច គឺលោកប្រធានមន្ទីររូបនេះ បាយកមកចំណាយលើកម្មក និងទិញសម្ភារតិចតួចតែប៉ុណ្ណោះ។ ក្រៅពីនោះចំណេញទាំងអស់ ព្រោះមន្ទីរមានគ្រឿងចក្រច្រើនគ្រឿងណាស់មិនពិបាកជួលគេដូចមន្ទីរផ្សេង។

ប្រភពបានបន្តថា រឿងទទួលពីគម្រោងនីមួយៗ លោកប្រធានមន្ទីរបានព្យាយាមបិទបាំង តួលេខប្រាក់ដែលចំណាយផ្សេងៗ នៅក្នុងមន្ទីរ លោកប្រធានមន្ទីរ និងមានរដ្ឋបាលម្នាក់ជាដៃស្នាំ បានខិតខំព្យាយាមបិទបាំងមិនឲ្យបែកធ្លាយនោះឡើយ។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តចំនួន៨កន្លែងនោះរួមមាន៖

ទី១ ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ

ទី២ ប្រព័ន្ធធារាសាស្រ្តបវេល

ទី៣ សំណង់ទ្វាទឹកតាហែន ស្រុកបវេល

ទី៤ សំណង់ទ្វាទឹកពហុបំណង ស្រុករតនះមណ្ឌល

ទី៥ ប្រព័ន្ធធារាសាស្រ្តអាងដង្កោ ស្រុកបាណន់

ទី៦ ប្រព័ន្ធធារាសាស្រ្តអាងបាដាក់ ស្រុកសង្កែ

ទី៧ ប្រព័ន្ធធារាសាស្រ្តអាងភាស ស្រុកថ្មគោល និងស្រុកឯកភ្នំ

ទី៨ ប្រព័ន្ធធារាសាស្រ្តប្រឡាយមេទួលព្នៅ ស្រុកសង្កែ

សូមរំលឹកថា ក្រៅពីគម្រោងខាងលើនេះ នៅមានគម្រោងមន្ទីរទៀត ដូចជានៅឆ្នាំ ២០២២ នេះ គេបានឲ្យដឹងផងថា បានចំណាយលុយរដ្ឋជិត៦០០លាន រៀល ក្នុងការជួសជុលប្រឡាយមេអូរតាគី (ជំហ៊ានទី២) ស្រុកថ្មគោល និងប្រឡាយN.1.2 ស្រុកបាណន់ តាមរយៈលទ្ធកម្មសេះហោះ។ ទាំងនោះនៅមិនទាន់និយាយពីរឿងប្រើប្រាស់ ប្រេងឥន្ទនះ និងលុយជួសជុលមន្ទីររួមនិងរឿងគ្រឿងចក្រ អំណោយរបស់ជប៉ុនតម្លៃខ្ទង់លានដុល្លារទៀតផង។ នេះបើតាមបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមបានបង្ហោះចែកចាយ។ ជុំវិញការបែកធ្លាយនេះ សៀមរាប ប៉ុស្ដិ៍​ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាននៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP