ប្រជាពលរដ្ឋ​ចោទប្រកាន់ ក្រុមហ៊ុន​ កូ ណៃ យកដុំថ្មធំៗ​ បិទផ្លូវ និងរាយលួសបន្លាព័ទ្ធ យកដីភ្នំរដ្ឋនិងដីប្រជាពលរដ្ឋ

ប្រជាពលរដ្ឋ​ចោទប្រកាន់ ក្រុមហ៊ុន​ កូ ណៃ យកដុំថ្មធំៗ​ បិទផ្លូវ និងរាយលួសបន្លាព័ទ្ធ យកដីភ្នំរដ្ឋនិងដីប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ៖ក្រុមប្រជាពលរដ្ឋ បានធ្វេីការចោទប្រកាន់ថា ក្រុមហ៊ុន​ កូ ណៃ ឃុបឃិតជាមួយមន្ត្រីមួយចំនួន បិទផ្លូវដោយដាក់ដុំថ្ម ដាំបង្គោល និងរាយបន្លាព័ទ្ធយកដីភ្នំកងវ៉ារបស់រដ្ឋ​ និងដីប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅចំណុចជួរភ្នំកងវ៉ា ក្នុងភូមិកងវ៉ាសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុក (ប្រយុទ្ធ) បានបង្ហោះចែកចាយនៅថ្ងៃសុក្រនេះ។

បណ្ដាញសង្គមហ្វេសប៊ុក (ប្រយុទ្ធ) បានបន្តថាប្រជាពលរដ្ឋរស់នៅភូមិកងវ៉ា​ និងភូមិពង្រ​ សង្កាត់កំពង់ស្វាយ​បានឲ្យដឹងថា​ មន្ត្រីមួយចំនួន​ត្រូវរ៉ូវគ្នាជាមួយថៅកែក្រុមហ៊ុន​ កូ ណៃ ដោយបានបិទផ្លូវសហគមន៍ទៅចម្ការ​ និងស្រែមួយកន្លែង ដោយបានយកដុំថ្មធំៗ​ បិទផ្លូវ្រជាពលរដ្ឋ ធ្វើដំណើរដឹកកសិផល និងដីអាស្រ័យផល ចិញ្ចឹមសត្វ។

ប្រភពដដែលបានបញ្ជាក់​ ក្រុមហ៊ុន​ កូ​ ណៃ​ បានធ្វើរបងដាក់បន្លាលួស និងយកដុំថ្មធំៗ​ មកបិទផ្លូវនិងព័ទ្ធភ្នំកងវ៉ារបស់រដ្ឋ​ យកដីភ្នំរដ្ឋ ដែលក្រុមហ៊ុនបានសុំអាជ្ញាប័ណ្ណ កាយដីយករួចហើយ មិនព្រមប្រគល់ជូនរដ្ឋ តែបែរជាព័ទ្ធធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ។

បេីតាមមន្ទីររ៉ែ​ និងថាមពលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយកាយអាចម៍ដី ថ្មពីភ្នំឬដីរដ្ឋ ចេញរួចក្រុមហ៊ុន ត្រូវប្រគល់ថ្នាលដីអោយរដ្ឋវិញ។​ ករណីដែលថា ក្រមហ៊ុន​ កូ​ ណៃ​ យកថ្មធំ ដាំបង្កោលនិងរាយលួសបន្លាព័ទ្ធបិទផ្លូវ គឺវាជាសមត្ថកិច្ចដោះស្រាយ របស់អាជ្ញាធរភូមិ សង្កាត់ ក្រុង ខេត្ត។ ហេីយលោកនឹងចាត់មន្ត្រីអោយចុះទៅពិនិត្យ វាយតម្លៃ និងរាយការណ៍ នៅចំណុចទីតាំងដីភ្នំដែលថា មានការហ៊ុំព័ទ្ធយក ហើយបិទផ្លូវរបស់ប្រជាពលរដ្ឋ។

ករណីនេះ លោក អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​ បានអោយដឹងថា​ អភិបាលក្រុងសិរីសោភ័ណ្ឌ​ កំពុងតែធ្វេីការងារនេះហេីយ​ លោកតែងតែផ្តល់សិទ្ធិអំណាច ទៅអោយមូលដ្ឋានធ្វេីការ៕SRP