ខេត្តសៀមរាប៖តំណាងសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយផ្តេសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃពុធ នេះបានអញ្ជើញ បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ។
ពិធីបួងសួងនេះនៅមុខអង្គរវត្តសម្រាប់ព្រឹត្តិការណ៍រំលឹកគុណអង្គរមុខប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង
សកុណា រដ្ឋមន្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរខេត្តសៀមរាប និងអ្នកមុខអ្នកការ ព្រះសង្ឃជាច្រើនអង្គផងដែរ។
ការរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ
ថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២
ក/ ទីតាំងប្រារព្ធពិធី៖ រមណីយដ្ឋានអង្គរ (ទីលានព្រះជល់ដំរី បរិវេណប្រាសាទភ្នំបាខែង ទីលានមុខ ប្រាសាទអង្គរវត្ត)។
ខ/ គោលបំណង
ដើម្បីរំលឹកគុណដល់បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបាន ស្ថិតស្ថិរគង្សវង់មកដល់សព្វថ្ងៃ រក្សាភាពសក្ដិសិទ្ធិ ក្នុងបរិបទសាកលភាវូបនីយកម្ម រំលឹកឡើងវិញ នូវកេរ្តិ៍ដំណែលនៃពិធីដឹងគុណព្រះមហាក្សត្រ អនុវត្តក្នុងសម័យអង្គរ ក្រោមរូប ភាពពិធីឡើងសោយសារអាករ ពីរដ្ឋចំណុះ ជាពិសេស ដើម្បីសម្តែងកតញ្ញូតាធម៌ និងគុណូបការៈ ចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ ដែលបានលះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមរត៌កវប្បធម៌ បង្កើតឱ្យមានយន្តការនៃការរំលឹកគុណអង្គរ ដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិ ០១នាក់ ចូលរួមទស្សនាអង្គរ យ៉ាងហោចណាស់ ០១ដង/០១ឆ្នាំ មកទស្សនាហើយ ចង់មកទៀត បំផុសចលនាស្រលាញ់ និងចូលរួមការពាររមណីយដ្ឋានអង្គរ ជៀសវាងឱ្យបាននូវការបំផ្លាញ ដោយស្នាដៃមនុស្ស និងធម្មជាតិ តាមរយៈការរៀបចំកម្មវិធីស្វែងយល់ផ្ទាល់នៅការដ្ឋាន ការងារ អាជ្ញាធរជាតិអប្សរា បញ្ហាប្រឈម និងការបញ្ជ្រាបតាមរយៈការសម្ដែងសិល្បៈ ទស្សនីយភាព ពោលដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរ ឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និង លើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីផូរផង់របស់កម្ពុជា លើកស្ទួយពាក្យស្លោក កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក កោះសន្តិភាព ដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ កម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព និងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ជា ពិសេសភាពជោគជ័យ នៃយន្តការទប់ស្កាត់កូវីដ១៩ របស់កម្ពុជា ក៏ដូចជាចូលរួមចំណែកជាមួយ ក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឱ្យរួសរានឡើងវិញនូវវិស័យទេសចរណ៍ របស់កម្ពុជា ដើម្បីបង្ហាញមោទកភាពជាតិ របស់ ព្រះរាជាណាចក្រកម្ពុជា ដែលជាមហាអំណាចវប្បធម៌ និង មានប្រវត្តិសាស្ត្រ យូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ ដើម្បីផ្សព្វផ្សាយ ពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ ផងដែរ៕SRP

