រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេចផ្លាស់ប្ដូរមេអាវុធហត្ថខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖រដ្ឋមន្ត្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្រេច តែងតាំងផ្លាស់ប្តូរមុខតំណែង លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បច្ចុប្បន្នជា នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើ
ផ្ទៃប្រទេស។

ចំណែកលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ) បញ្ហាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បច្ចុប្បន្នជា មេបញ្ជាការ បញ្ជាការដ្ឋានកងរាជ​អាវុធ​ហត្ថ ខេត្តបាត់ដំបង។

បើយោងតាមសេចក្ដីប្រកាស របស់ក្រសួងការពារជាតិ ដែលចុះហត្ថលេខា ដោយសម្ដេចពិជ័យសេនា ទៀ បាញ់៕SRP