គ្រោះ..ថ្នា..ក់ចរាចរណ៍ ២ករណី នៅខេត្តសៀមរាប បណ្ដាលឲ្យស្លា..ប់ម្នាក់ រងរបួ..សពីរនាក់

គ្រោះ..ថ្នា..ក់ចរាចរណ៍ ២ករណី នៅខេត្តសៀមរាប បណ្ដាលឲ្យស្លា..ប់ម្នាក់ រងរបួ..សពីរនាក់

ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ករណីក្នុងស្រុកពីរផ្សេងគ្នា នៅខេត្តសៀមរាបបណ្ដាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់និងម្នាក់បានស្លាប់។

យោងកតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាប សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅរសៀលថ្ងៃពុធនេះ បានបញ្ជាក់ថា ករណីទី១

នៅវេលាម៉ោង ១៨ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងស្ថិតនៅ​ភូមិចំបក់ហែរ ឃុំ​កំពង់ថ្កូវ ស្រុកក្រឡាញ់ លើផ្លូវលេខ៦​៨ ចាស់។ ម៉ូតូ​មួយគ្រឿង ម៉ាក​ ហុងដាឌ្រីម ពណ៌ ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1F.7019បើក​បរ​ដោយឈ្មោះ ខាន់ ភក្តី ភេទប្រុស​ អអាយុ១៥ឆ្នាំ រស់នៅ​ភូមិចំបក់ហែរ ឃុំ​កំពង់ថ្កូវ ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប (អត់​ពាក់​មួក​សុវត្ថិភាព) បើកបរ​ក្នុងទិសដៅ ពីទិសខាងជើងទៅទិសខាងត្បូង បានបុកជនជាតិ (ឥណ្ឌា) ម្នាក់ឈ្មោះ​ KAMESH KUMAR ភេទប្រុស អាយុ 01.05.1971ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានដើរឆ្លងថ្នល់ ពីកើតទៅលិច។ ករណីនេះបណ្ដាលអោយរបួសមនុស្សធ្ងន់២នាក់៖

 ទី១ ជនជាតិឥណ្ឌា បាក់ជើងខាងស្តាំ និងទី២អ្នកបើកម៉ូតូឈ្មោះ ខាន់ ភក្តី។ ម៉ូតូខូចខាតស្រាល។ មូលហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​មក​ពី​ អ្នក​បើក​បរម៉ូតូមានល្បឿនលឿន។ វត្ថុតាង ត្រូវបានជំនាញយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ករណីទី២ វេលាម៉ោង យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ នៅលេីផ្លូវលេខ 266 ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។

ដោយរវាងរថយន្តមិនស្គាល់ម៉ាកបានបុកមនុស្សបេីកបរម៉ូតូម៉ាកWave ពណ៌ខ្មៅ លាយពណ៌សរ គ្មានស្លាកលេខ (ទិសដៅពីជេីងទៅត្បូង)

បណ្តាលអោយ ឈ្មោះ ស្រី សុភាព ភេទប្រុសអាយុ ៣៤ ឆ្នាំ ទីលំនៅភូមិគោកអំពិល ឃុំល្វែងឫស្សី ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ ស្លាប់។ ចំណែកអ្នកបេីកបររថយន្ត បានបេីកគេចខ្លួនបាត់។ ម៉ូតូ យកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែងដេីម្បីស្រាវជ្រាវនិងអនុវត្តន៍នីតិវិធីបន្ត៕SRP