ក្រុមអាជីវករ តវ៉ានៅ ច្រកអន្តរជាតិជាំ ស៊ាំងាំ ដោយទ្រាំនឹងអំពើរបស់ប្រធានច្រក លែងបាន

ក្រុមអាជីវករ តវ៉ានៅ ច្រកអន្តរជាតិជាំ ស៊ាំងាំ ដោយទ្រាំនឹងអំពើរបស់ប្រធានច្រក លែងបាន

ខេត្តឧត្ដរមានជ័យ៖ក្រុមអាជីវករ និងកម្មករចេញចូល ផ្សារមឿងម៉ៃ ជាប់ព្រំដែនខ្មែរ-ថៃ បាននាំគ្នាតវ៉ានៅច្រកអន្តរជាតិជាំស៊ាំងាំ ដោយសារការទ្រាំនឹងអំពើនិងមិនពេញចិត្ត ចំពោះលោក សាប់ យឿន ប្រធានច្រក និងមន្ត្រីពាក់ព័ន្ទមួយចំនួនទៀត។

ការលើកគ្នាតវ៉ានៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំស៊ាំងាំ នេះ នៅថ្ងៃទី៤ ខែធ្នូឆ្នាំ២០២២ ដើម្បីទាមទារ ឱ្យអាជ្ញាធរជួយ សម្រួលដោះស្រាយ ដល់ពួកគាត់បញ្ចុះតម្លៃ និងពេលចូលទៅផ្សារថៃ ដោយមិនចាំបាច់ប្រើប័ណ្ណព្រំដែនឫ បរផ័តនោះទេ គ្រាន់ទិញសំបុត្រចូលបានហើយ។

ក្រុមអាជីវកដែលឈេតវ៉ា មានការសរសេរ ជាបដា ដោយស្នើសុំឱ្យអាជ្ញាធរខេត្តឧត្ដរមានជ័យជួយធ្វើការដោះស្រាយជួនពួកគាត់ ចំនួន៣ ចំណុចរួមមាន៖

១-/ ស្នេីសុំសំបុត្រ ១០ បាត ចេញ- ចូល ធម្មតា មិនប្រេីបរផ័តត្រឹមផ្សារថៃ
២/ សុំចេញម៉ូតូ ចេញចូលធម្មតា ២០បាត

៣/ សុំចេញចូលរាល់ថ្ងៃ ( មិនចាំបាច់ថ្ងៃណាត់ ត្រឹមផ្សារថៃ។)

ជាមួយនឹងការតវ៉ាបែបនេះ ក្រុមអាជីវករ បាន
សំណូមដល់ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ មេត្តាជួយដោះស្រាយ ជូនពួកគាត់ផង។ ដោយហេតុថា ពួកគាត់ពិបាកចេញចូលរកស៊ីណាស់ ដោះមានការកៀបសង្កត់ យ៉ាងខ្លាំងពី តម្រូវអោយពួកគាត់ធ្វើបរិផាក ទើបចេញចូលបាន។

សុំបញ្ជាក់ថាកន្លងមកមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋអាជីវកររកស៊ីតាមច្រកព្រំដែន អន្តរជាតិជាំ ស៊ាំងាំ ដោយរិះគន់យ៉ាងខ្លាំងដល់ លោកសាប់ យឿន ជាប្រធានច្រក ដែលបានគាបសង្កត់ឲ្យក្រុមអាជីវករបង់លុយតាមតែអំពើចិត្ត។ ក្នុងនោះក៏មានព័ត៌មានលេចឮផងដែរថា លោកសាប់ យឿន ជាប្រធានច្រកអន្តរជាតិជាំ ស៊ាំងាំ ឃុបឃិតបើកដៃឲ្យមានទំនិញគេចពន្ធយ៉ាងគគ្រឹកគគ្រេង ផងដែរ។

ជុំវិញករណីនេះ សៀមរាបប៉ុស្តិ៍ មិនទាន់ ទទួលបានការបកស្រាយបំភ្លឺ ពីលោក សាប់ យឿន ប្រធានច្រកអន្តរជាតិជាំ ស៊ាំងាំ ដែលរងការចោទប្រកាន់ខាងលើបាននៅឡើយទេ៕SRP