អ្នកជំងឺភ្នែកនឹងគថ្លង់ ទទួលបានការព្យាបាលដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៩ ខែធ្នូ នៅមន្ទីរពេទ្យខេត្តកំពង់ចាម

អ្នកជំងឺភ្នែកនឹងគថ្លង់ ទទួលបានការព្យាបាលដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៩ ខែធ្នូ នៅមន្ទីរពេទ្យខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ការពិនិត្យព្យាបាលជំងឺភ្នែក​ និង គថ្លង់​ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ត្រាលី ដោយការពិនិត្យ និងព្យាបាលជំងឺភ្នែក និងជំងឺ គ ថ្លង់ គឺចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩​ ខែធ្នូ ឆ្នាំ២០២២ តទៅ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃចន្ទនេះ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ និងចូលរួម ការពិនិត្យសុខភាពភ្នែក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ព្យាបាលដោយឥតគិតថ្លៃ ពីអង្គការ Cambodia Vision៕SRP