ដើមធ្នង់ដ៏ធំ១ដើម ដែលគេលួចកាត់ នៅបន្ទាយស្រីពេលនេះ ជំនាញបានយកទៅក្សាទុកហើយ

0

ខេត្តសៀមរាប៖លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា ដើមធ្នង់១ដើម ដែលជនមិនស្គាល់មុខលួចកាត់ កាលពីថ្ងៃខែកញ្ញា ឆ្នាំ២០២២ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានជំនាញ យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រី រួចហើយ។

សូមជម្រាបថាកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីជនល្មេីសលួចកាប់ដើមធ្នង់ចំនួនមួយដើម មុខកាត់គល់ ១,២០ ម ប្រវែង ៦ម ក្នុងភូមិបន្ទាយស្រី​ឃឃុំសណ្ដាយស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ដោយកាលនោះចំពោះវត្ថុតាង​ មិនអាចយកចេញបានទេ ដោយសារទឹកលិចផ្លូវ ហេីយរក្សាទុកនៅនឹងកន្លែងកេីតហេតុសិន៕SRP