ខេត្តកំពង់ចាម៖ជនសង្ស័យ ឈ្មោះ ថា យឺ ម៉េងឈៀក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបាន ធ្វើសកម្មភាព (អារក) សម្លាប់ជនរងគ្រោះឈ្មោះ វៀត ចន្ទ្រា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជានិស្សិតឆ្នាំទី២ រៀននៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាម និងមានទីលំនៅនៅភូមិក្តុយ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយយកកាំបិតបន្លែទៅអាករសម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួល របស់ឈ្មោះ លី ឈាងគី នៅទីតាំងកើតហេតុ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៤:០៥នាទី ពិតប្រាកដមែន។
មូលហេតុ កន្លងមកនេះរូបខ្លួន និងជនរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នា កាលពីរៀននៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ រហូតពេលកើតហេតុ ក៏ជិះម៉ូតូជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង នឹងបានជូនជនរងគ្រោះ ទៅបន្ទប់ដេកវិញ ដោយខឹងជនរងគ្រោះមិនឲ្យខ្លួនដេករួមភេទជាមួយ ក៏អាករសម្លាប់តែម្ដង។
ករណីនេះសមត្ថកិច្ចនគរបាល បានដកហូត កាំបិតចិតបន្លែបាក់ដង ១ និងម៉ូតូម៉ាកសេ១២៥ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ (គ្មានស្លាកលេខ)១គ្រឿង។
សូមបញ្ជាក់ថា ករណីឃាតកម្មនេះ កើតឡើងនៅ
ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ក្នុងភូមិទី២ សង្កាត់វាលវង់ក្រុងកំពង់ចាម។ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យ ទៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីបន្តកសាងសំណុំរឿង តាមនីតិវិធី៕SRP