ភ្នំពេញ៖ការបែកធ្លាយព័ត៌មានតាមបណ្ដាញសង្គមថា នៅ ទឹកដីខណ្ឌសែនសុខ មានជនជាតិចិនជួលសណ្ឋាគារបង្កើតជាល្បែងកាស៊ីណូ។
ប្រភពបានបានបង្ហើបថា ករណីនេះមានឧត្តមសេនីយ៍មួយចំនួន នៅក្រសួងមហាផ្ទៃ (សុំមិនបញ្ចេញឈ្មោះ) និងនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឈ្មោះ រិទ្ធ បានរកស៊ីជាមួយជនជាតិចិន ដោយជួលសណ្ឋាគារ បង្កើតជាកាស៊ីណូ ក្នុងទឹកដីខណ្ឌសែនសុខ។
ជាមួយនឹងល្បែងកាស៊ីណូខុសច្បាប់នេះ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាបនោះទេ។ ក្នុងនោះហើយមានឧត្តមសេនីយ៍ម្នាក់ ជាអ្នកចាំទទួលបញ្ជាពីមេរបស់ខ្លួន រត់ការចាំអន្តរាគមន៍ នៅពេលដែលមានអ្នកសារព័ត៌មានចុះផ្សាយ ឬមានអ្នកទៅរំខានទីតាំងល្បែងស៊ីសងខុសច្បាប់នោះ។
ជុំវិញការបែកធ្លាយព័ត៌មាននេះ សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបកស្រាយពីលោកសាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញនៅឡើយទេ៕SRP