ខេត្តសៀមរាប៖បុរសអ្នកដើរតាមផ្លូវម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងពីក្រោយបណ្ដាលឱ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងម៉ោង២២ និង៤០ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅលេីចំណុចផ្លូវជាតិលេខ៦ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លក ស្រុកជីក្រែង។
ប្រភពបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍នេះ បង្កឡេីងរវាងរថយន្តមិនស្គាល់ម៉ាក (ទិសដៅពីកើតទៅលិច) បានបុកមនុស្សកំពុងដេីរ បណ្តាលឲ្យស្លាប់តែម្ដង។
ជនរងគ្រោះឈ្មោះលុយ តេង ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិ ឃុំ ស្រុកខាងលេី។ មូលហេតុ ជនរងគ្រោះដេីរឆ្លងថ្នល់មិនបានប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់កើតឡើង៕SRP