ខេត្តសៀមរាប៖ទីតាំងស្តុកសត្វព្រៃមួយកន្លែងត្រូវបានមេព្រៃខេត្តសៀមរាបបង្ក្រាប។ ការបង្ក្រាបធ្វើឡើង នៅពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀបរាប។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឱ្យដឹងថា ការបង្ក្រាបនេះ ដោដោយសង្កាត់រដ្ឋបាលព្រៃឈេីប្រាសាទបាគង ជាមួយក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ ចល័តរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកស្រី ឆេង ហាក់ងិន ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តសៀមរាប។
លោក ម៉ុង ប៊ុនលីម បានបន្តថាការបង្រាបបទល្មើសសត្វព្រៃ នេះដកហូតវត្ថុតាង សត្វព្រៃចំនួន៧៥ក្បាល៖
1/-ប្រវឹករស់ ចំនួន =16ក្បាល
2/-ទោមរស់ ចំនួន =7ក្បាល
3/-មាន់ទឹករស់ចំនួន=3ក្បាល
4/-សារិកាកែវក្របីរសចំនួន=49ក្បាល។ ម្ចាស់មានឈ្មោះកែវ វាសនា ភេទប្រុស អាយុ33ឆ្នាំ ជាម្ចាស់ទទួលខុស និងដកហូតសត្វព្រៃទាំងអស់ជាបណ្តោះអាន្ន ដេីម្បីចងក្រងសំណុំរឿងទៅតាមច្បាប់ព្រៃឈេី៕SRP