ខេត្តសៀមរាប៖ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបមួយគ្រឿង និងមួយគ្រឿងទៀត មិនដឹងថាលឿនប៉ុណ្ណានោះទេ បណ្ដាលឲ្យជនបរទេសបីនាក់រងរបួស។
លោកជឹម សុវណ្ណ បានបញ្ជាក់ថា ករណីខាងលើ បណ្ដាលឱ្យជនបរទេសចំនួនបីនាក់រងរបួស។ ចំណែកតៃកុងសងខាងទាំងពីរ មិនមានរបួសនោះទេ។ លោកថា ភាគីទាំងពីរ បានសម្របសម្រួលគ្នា ដោយរថយន្តស្តារិច មាន ក្រុមហ៊ុនធានារ៉ាប់រង។ ហើយពេលនេះរថយន្តគ្រោះថ្នាក់ទាំងពីរ កំពុងនៅស្នាក់ការបណ្ដោះអាសន្ន មាត់ស្ទឹងសៀមរាប។ នេះបើតាមលោកជឹម សុវណ្ណ ស្នងការរងខេត្តសៀមរាប ទទួលផែនចរាចរណ៍ បានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ នៅមុននេះបន្តិច។
សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នៅរសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ដិតនៅក្បែរ បញ្ជាការកងរីកអាវុធហត្ថក្រុងសៀមរាប តាមបណ្ដោតផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
ប្រភពបានឲ្យដឹងថា រថយន្តស៊េរីទំនើបពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 2B 7979 បើកបរមានទិសដៅពីរលិចទៅកើត ក៏បានបុកជាមួយរថយន្តស្តារិចពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BB 5910 មកពីទិសខាងកើត ពេញទំហឹងបណ្ដាលឲ្យភ្ញៀវបរទេសចំនួន៣នាក់ ជិះក្នុងរថយន្ត រងរបួ..ស។ ក្រោយកើតហេតុម្ចាស់រថយន្តផ្លាកលេខសៀមរាប 2B 7979 បានឡើងជិះរថយន្តម៉ាកជែប១គ្រឿងទៀតគេចខ្លួន ដោយឲ្យតំណាងរបស់ខ្លួននៅជំនួស។
ពាក់ព័ន្ធទៅករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោក សោម វិរ: នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការប៉ូលិសខេត្តសៀមរាប មិនបានបញ្ជាក់លម្អិតនោះទេ៕SRP