ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហា អភិបាលខេត្ត នៅព្រឹកមិញនេះ អញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈ ជម្រុញ និងអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ឲ្យកាន់តែរីកចម្រើន។
ពិធីនេះធ្វើឡើង នៅសណ្ឋាគារមេម័រផាឡេសរីសត និងស្ប៉ា រវាង សមាគមក្លឹបទេសចរណ៍សៀមរាប និងក្រុមហ៊ុន Nippon Koei Co.,Ltd, ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ។
សូមជម្រាបថា ការចុះអនុស្សរណៈ នេះ លើកកម្ពស់វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ ជាមួយក្រុមហ៊ុន SOKEN និងក្រុមហ៊ុន Haystack Labs Studio Co., Ltd ក្នុងគោលបំណងដើម្បីជម្រុញ និងអភិវឌ្ឍវិស័យ ទេសចរណ៍ ខេត្តសៀមរាប ក៏ដូចជាវិស័យផ្សេងៗទៀត នៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនាពេលអនាគត៕SRP